រាល់ MIDI file ទាំងអស់លើវេបសាយនេះមិនត្រូវបានអនុញ្ញាតឲ្យយកទៅចែកចាយបន្តទៀតឡើយ។ អ្នកអាចត្រឹមតែយកទៅប្រើប្រាស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
គណនីមួយ គឺសម្រាប់តែអ្នកប្រើប្រាស់ម្នាក់ ឬប្រើលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ ការចែកចាយព័ត៌មានគណនីទៅកាន់មិត្តភក្រ ឬជាសាធារណៈ គឺមិនត្រូវបានអនុញ្ញាតឡើយ ហើយក៏ប្រឈមនឹងការពីន័យ និងការបិទគណនីផងដែរ។
ការបង់ប្រាក់គឺមិនមានការសងត្រឡប់វិញទេ Non-refundable។ បើអ្នកបានបង់រួចហើយ នោះអ្នកនឹងទទួលបានសុពលប្រើប្រាស់នៅខែឬឆ្នាំនោះបន្ត។ តែអ្នកអាចធ្វើការផ្តាច់សម្រាប់ខែ/ឆ្នាំបន្ទាប់បានក្នុងខែ/ឆ្នាំនេះ ដោយសុពលភាពគម្រោងរបស់អ្នកនៅតែមានរហូតដល់ថ្ងៃផុតសុពលភាព។
ដើម្បីទាញយក MIDI file សូមបង្កើតគណនីមួយ រួចចូលក្នុងគណនីនោះ។ បន្ទាប់មកសូមជ្រើសរើសយកគម្រោងប្រើប្រាស់ណាមួយ រួចធ្វើការទូទាត់ប្រាក់ជាការស្រេច។
អ្នកអាចធ្វើការបង់ប្រាក់ Online តាមមធ្យោបាយដែលបានដាក់បង្ហាញក្នុងផ្ទាំងបង់ប្រាក់ នៅពេលដែលអ្នកបានជ្រើសរើសគម្រោងណាមួយរួច។ បច្ចុប្បន្នអ្នកអាចបង់ប្រាក់តាម PayPal រីឯមធ្យោបាយផ្សេងទៀតនឹងមានដំណើរការពេលក្រោយ។
ពេលអ្នកបង់ប្រាក់រួចភ្លាម សូមរងចាំប្រហែល១នាទីដើម្បីឲ្យប្រព័ន្ធបង់ប្រាក់ដំណើរការ ហើយពេលការបង់ប្រាក់បានជោគជ័យ នោះប្រព័ន្ធនឹងផ្តល់ការជូនដំណឹង នៅរូបកណ្តឹងផ្នែកខាងលើស្តាំនៃវេបសាយ។ ភ្លាមនោះអ្នកអាចចាប់ផ្តើមទាញយកបទភ្លេងបានហើយ។ អ្នកក៏អាចពីនិត្យមើល ព័ត៌មានអំពីគម្រោងរបស់អ្នក ។
សូមបញ្ជាក់ថា គម្រោងនឹងធ្វើការ Renew ប្រចាំខែ/ឆ្នាំ ដោយស្វ័យប្រវត្តិទៅតាមការបង់ប្រាក់ស្វ័យប្រវត្តិលើគណនី PayPal របស់អ្នក។ ដូចច្នេះ ដើម្បីផ្តាច់គម្រោងវិញ អ្នកគ្រាន់តែបញ្ឈប់ការបង់ប្រាក់ស្វ័យប្រវត្តិវិលជុំនៃគណនី PayPal របស់អ្នកមកលើគម្រោងប្រើប្រាស់វេបសាយយើងគឺជាការស្រេច។ នៅពេលគ្មានការបង់ប្រាក់ នោះគម្រោងប្រើប្រាស់របស់អ្នកលើវេបសាយយើងក៏នឹងផ្តាច់ដោយស្វ័យប្រវត្តិនៅពេលដល់ថ្ងៃផុតសុពលភាព។
អ្នកអាចចូលស្តាប់កំសាន្តនូវបទភ្លេងពិរោះគ្រប់បទ បានដោយសេរី រួមទាំងទាញយកបទភ្លេងឥតគិតថ្លៃមួយចំនួនផងដែរ។ អ្នកក៏អាចបង្កើតគណនីមួយ ដើម្បីរក្សាបទភ្លេងដែលអ្នកពេញចិត្ត ទុកស្តាប់កំសាន្ត និងទាញយកពេលក្រោយបានផងដែរ។ ការបង់ប្រាក់ គឺសម្រាប់តែការទាញយកបទភ្លេងតែប៉ុណ្ណោះ ក្រៅពីនេះគឺអ្នកអាចប្រ់ើប្រាស់បានដោយសេរី។
សម្រាប់បងប្អូនតន្ត្រីករដែលអាចបង្កើតបទភ្លេង MIDI បានដោយខ្លួនឯង ហើយចង់ដាក់លក់ស្នាដៃរបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ វេបសាយ KHMidi នឹងបន្ថែមប្រព័ន្ធទិញលក់ "ផ្សារ MIDI" សម្រាប់ជាកន្លែងឲ្យបងប្អូនអ្នកតន្រ្តីករអាចដាក់តាំងលក់ភ្លេង MIDI របស់ខ្លួនបាន។ សូមបងប្អូនត្រៀមភ្លេង MIDI របស់ខ្លួន សម្រាប់ដាក់លក់លើផ្សារមីឌី ដែលនឹងដាក់ឲ្យមានដំណើរការនាពេលឆាប់ៗខាងមុខនេះ។
បើអ្នកបានបង់ប្រាក់រួចដោយជោគជ័យ ក្នុងរយៈពេលយ៉ាងយូរ៥នាទី នៅតែមិនអាចទាញយកបាននោះ សូមធ្វើការទាក់ទងមកក្រុមការងារយើងតាមរយៈអុីម៉ែល mykhshare@gmail.com ឬផ្ញើរសារមកយើងតាមរយៈទម្រង់នេះ។ យើងនឹងដោះស្រាយជូនឲ្យបានឆាប់បំផុត។